គតិលោក

គិតលោក ភាគ៣

រឿងកន្លង់នឹងគីង្គក់ មួយទៀតអ្នកមានបញ្ញាវៃ តតបសេចក្ដីយកឈ្នះវិញក៏មាន ដូចនិទានសត្វកន្លង់តបនឹងពាក្យគីង្គក់នោះឯង។ មាន​កន្លង់​១​ហើរ​ក្រេប​​កេ​សរ​ ផ្កា​នា​កណ្ដាល​ផ្លូវ បាន​យល់​គីង្គក់​ ១​លោត​ទៅ​ខាង​គុម្ព​ផ្កា​ទើបសួរ ថា «បងគីង្គក់បងឯងទៅណា »។ គីង្គក់ជាសត្វ​អួត​រិទ្ធិ​គិត​ថា អញ​នឹងប្រាប់​ ​គតិនេះ​អោយ​កន្លង់​ខ្លាច​អញ គិត​ហើយ​ទើប​បា្រប់ថា «យើងទៅកាន់មហាស្រះ ឯព្រៃហេមពាន្ដ ដើម្បីនឹងទៅចង់ស្រី អើ​កន្លង់​ឯង​កោត​យើង​ឬ​ទេ​ហះ​?​។ ឯ​កន្លង់​តប​ថា «បង​ឯង​អាច​ទៅ​ដល់​ឬ? ព្រៃ​ហេម​ពាន្ត​នោះ​ឆ្ងាយ​ម៉្លេះ​»​។ «ឱ! យើង​ទៅ​វិល​ល្ងាច​ផង​ណ៎ា​កន្លង់ ឯង​សង្ស័យ​អ្វី​រិទ្ធិ​យើង​នេះ អើ​ខ្លួន​ចៅ​ឯង តើ​ធ្វើ​អ្វី​នៅ​នេះ សូរ​លឺ​ងឹង​ៗ​នោះ​?​។ កន្លង់​បាន​ឱកាស​ក៏​តប​ថា «យើង​ហើរ​ប្រ​ទក្សិណ​ភ្នំ​ព្រះ​សុ​មេរុ​ណ៎ា​បង​គី​ង្គក់​» «ឱ! ឯង ​ហើរ​ប្រ​​ទក្សិណ​​ជុំ​ភ្នំ​ព្រះ​សុ​មេរុ​នោះ​ធំ​ម្លេះ​បាន​ឬ​?​។ អើ​យើង​ហើរ​ប្រ​ទក្សិណ​ក្នុង​១​ថ្ងៃ​បាន​៧ ជុំ​ផង​ណ៎ា​បង​គីង្គក់,បង​​ឯង​​ខ្លាច​​រិទ្ធិ​យើង​ឬ​ទេ​?​ គីង្គក់​ក៏​តប​ឡើង​ថា «ខ្មោច​អា​ឯង​ស្លាប​១​សុញ​ទេ នៅ​អួត​ភរ​ថា​ហើរ​ប្រ​ទក្សិណ​ភ្នំ​ព្រះ​សុ​មេរុ​១ ថ្ងៃ​៧​ជុំ​បាន អា​ណា​ទៅ​ជឿ​ឯង​បាន​» ...

Read More »

គតិលោក ភាគទី២

រឿងចៅឡុច នឹងចៅប្រាក់ ឯរឿងចៅឡុចនោះថា កាលនោះមានមនុស្សពាលម្នាក់ឈ្មោះចៅប្រាក់ នៅស្រុកបាត់ដំបង ចៅ​ប្រាក់​នោះ​ជា​ខ្ញុំ​លោក​សុភា​ទេស ថ្លៃ​ខ្លួន​វា​ ២០០​បាទ​ លុះ​នៅ​យូរ​មក ក៏​លោក​សុភា​ទេសប្រើអោយទៅឃ្វាលក្របី នឹងក្មេងម្នាក់ទៀត ឃ្វាល​នៅ​ឯ​វាល​ស្រែ​ក្រៅ ចៅ​ប្រាក់​នោះ​ លុះ​ឃ្វាល​បន្ដិច​ទៅ​ក៏​និយាយ នឹង​ក្មេង​នោះថា យើងនៅឃ្វាលក្របីទាំងពីរនាក់នេះ ឃើញព្រួយការពេក​ណាស់ វិស័យ​ក្របី​១ ​ក៏​ដូច​ក្របី​​១០ ក៏​យប់​ដូច​គ្នា បើ​ដូច្នេះ​អញ​គិត​ទៅឃើញថា នៅឃ្វាលទាំងពីរនាក់នេះក៏ព្រួយលំបាកណាស់ ព្រោះពុំមាន​អ្នក​ណា នឹង​រក​អាហារ​ស្បៀង​​ បញ្ចូន​មក​អោយ​ បើ​ដូច្នេះ ចូរ​ឯង​នៅ​ឃ្វាលតែម្នាក់ឯងចុះ អញនឹងទៅរកស៊ីឈ្នួលពាត់គេ ក្រែងបានប្រាក់កាស ក៏​នឹង​ទិញ​ស្បៀង​មក​លៀង​ចញ្ចឹម​គ្នា​ទៅ​តាម​ជាតិ​ជា​អ្នក​កំសត់ កុំអោយអត់ឃ្លានពេក។ ឯក្មេងនោះ លុះបានស្ដាប់ចៅប្រាក់ថាដូច្នោះក៏ព្រមតាមទើបទទួលការ ឃ្វាលក្របីនោះនៅតែម្នាក់ឯង បើកអោយ​ចៅ​ប្រាក់ ទៅ​រក​ស៊ី​ឈ្នួល​គេ​ ឯ​ភូមិ​ស្ទឹង ឯ​ចៅ​ប្រាក់​ដើរមករកធ្វើការស៊ីឈ្នួលគេ ក៏រកធ្វើពុំបាន ដើរទៅៗ ...

Read More »

គតិលោក ភាគទី១

ប្រវត្តិពង្សាវតារ ឧកញ៉ាសុត្តន្តប្រីជា ឥន្ទ កំណើត​កើត​នៅ​ស្រុក​ទន្លេធំ គឺ​ភូមិរកាកោង ខេត្ត​មុខកំពូល មាតា​ឈ្មោះ យាយ មុំ បិតា​ឈ្មោះ​បញ្ចងកែ ឧកញ៉ា​កើត​ថ្ងៃ​ចន្ទ ខែ​អាសាធ​ឆ្នាំ​វក​ពុទ្ធសករាជ​កន្លង​ទៅ​បាន ២៤០៣ វស្សា​គឺ​ថ្ងៃ ២២ សូយេត ឆ្នាំ ១៨៥៩ កាល​អាយុ ១០ ឆ្នាំ​នៅ​វត្ត​សិក្សា​អក្សរ​ខ្មែរ អាយុ ១៥ ឆ្នាំ​ចេញ​រៀន​ប្រែ​ព្រះ​បរិយត្តិ​បួស​ជា​សាមណេរ​នៅ​វត្ត​ព្រែកពោធិ៍​បួស​បាន ១ វស្សា សឹក​ចាក​ភេទ​ជា​សាមណេរ រួច​ទៅ​រៀន​និង​លោក​ព្រះ​អាចារ្យ​ពេជ​ស្រុក​ព្រះ​ត្រពាំង អាយុ ១៨ ឆ្នាំ​ទៅ​រៀន​នឹង​លោក​គ្រូ​ព្រះពុទ្ធឃោសាចារ្យ ប្រាក់ វត្តឧណ្ណាលោម ក្រុងភ្នំពេញ អាយុ ១៩ ឆ្នាំ ទៅ​រៀន​នឹង​លោក​គ្រូ​ព្រះ​អាចារ្យ​សុខ វត្ត​កែវ ស្រុក​បាត់ដំបង, ...

Read More »