Cultural Center

គិតលោក ភាគ៣

រឿងកន្លង់នឹងគីង្គក់ មួយទៀតអ្នកមានបញ្ញាវៃ តតបសេចក្ដីយកឈ្នះវិញក៏មាន ដូចនិទានសត្វកន្លង់តបនឹងពាក្យគីង្គក់នោះឯង។ មាន​កន្លង់​១​ហើរ​ក្រេប​​កេ​សរ​ ផ្កា​នា​កណ្ដាល​ផ្លូវ បាន​យល់​គីង្គក់​ ១​លោត​ទៅ​ខាង​គុម្ព​ផ្កា​ទើបសួរ ថា «បងគីង្គក់បងឯងទៅណា »។ គីង្គក់ជាសត្វ​អួត​រិទ្ធិ​គិត​ថា អញ​នឹងប្រាប់​ ​គតិនេះ​អោយ​កន្លង់​ខ្លាច​អញ គិត​ហើយ​ទើប​បា្រប់ថា «យើងទៅកាន់មហាស្រះ ឯព្រៃហេមពាន្ដ ដើម្បីនឹងទៅចង់ស្រី អើ​កន្លង់​ឯង​កោត​យើង​ឬ​ទេ​ហះ​?​។ ឯ​កន្លង់​តប​ថា «បង​ឯង​អាច​ទៅ​ដល់​ឬ? ព្រៃ​ហេម​ពាន្ត​នោះ​ឆ្ងាយ​ម៉្លេះ​»​។ «ឱ! យើង​ទៅ​វិល​ល្ងាច​ផង​ណ៎ា​កន្លង់ ឯង​សង្ស័យ​អ្វី​រិទ្ធិ​យើង​នេះ អើ​ខ្លួន​ចៅ​ឯង តើ​ធ្វើ​អ្វី​នៅ​នេះ សូរ​លឺ​ងឹង​ៗ​នោះ​?​។ កន្លង់​បាន​ឱកាស​ក៏​តប​ថា «យើង​ហើរ​ប្រ​ទក្សិណ​ភ្នំ​ព្រះ​សុ​មេរុ​ណ៎ា​បង​គី​ង្គក់​» «ឱ! ឯង ​ហើរ​ប្រ​​ទក្សិណ​​ជុំ​ភ្នំ​ព្រះ​សុ​មេរុ​នោះ​ធំ​ម្លេះ​បាន​ឬ​?​។ អើ​យើង​ហើរ​ប្រ​ទក្សិណ​ក្នុង​១​ថ្ងៃ​បាន​៧ ជុំ​ផង​ណ៎ា​បង​គីង្គក់,បង​​ឯង​​ខ្លាច​​រិទ្ធិ​យើង​ឬ​ទេ​?​ គីង្គក់​ក៏​តប​ឡើង​ថា «ខ្មោច​អា​ឯង​ស្លាប​១​សុញ​ទេ នៅ​អួត​ភរ​ថា​ហើរ​ប្រ​ទក្សិណ​ភ្នំ​ព្រះ​សុ​មេរុ​១ ថ្ងៃ​៧​ជុំ​បាន អា​ណា​ទៅ​ជឿ​ឯង​បាន​» ...

Read More »

ច្បាប់ប្រុស

បទវិភាគច្បាប់ប្រុស ដោយវ៉ាន់ ឌីកាអុន និពន្ធជាបទ​ព្រហ្ម​គិត ច្បាប់​ប្រុស​របស់​បណ្ឌិត​ម៉ៃ ប្រដៅ​បុរស​អោយ​រក្សា​ខ្ជាប់​នូវ​ភាព​ថ្លៃ​ថ្នូ​ជា​បុរស នូវ​លក្ខណ​សុ​ភាព​រាប​សា ចេះ​​គោរព​​រៀម​ច្បង គ្រួសារ ភរិយា និង​អ្នក​ដទៃ​ជា​​និច្ច គឺ​ជៀស​វាង​ប្រើ​ពាក្យ​ទ្រគោះ​បោះ​បោក និង​អ​កប្ប​កិរិ​យា​ព្រហើន​កោង​កាច​។​ តាមពាក្យទូន្មាននេះ របស់បណ្ឌិតម៉ៃ បុរសមិនត្រូវ​បណ្ដោយ​ឲ្យ​គេ​បំបត់​បំបែន​ហួស​ហេតុ​ពេក​នោះ​ទេ ប៉ុន្ដែ​ក៏​មិន​ត្រូវ​បញ្ចេញ​ឲ្យ​ឃើញ​ភាព​កាច​សា​ហាវ​ឃោ​ឃៅ​របស់​ខ្លួន​ពេក​ដែរ ហើយ​បើ​នឹង​ធ្ធើ​អ្វី​មួយ​ឲ្យ​ចេះ​ប្រ​មើល​​មើល​​សភាព​​ការ​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ គឺ​មិន​ត្រូវ​ហ៊ាន​ពេក តែ​ក៏​ពុំ​ត្រូវ​ខ្លាច​ពេក​នោះ​ដែរ រី​ឯ​ការ​រក្សា​កិត្ដិ​យស គឺ​ជា​ភារ​កិច្ច​មួយ​ដ៏​សំខាន់​របស់​បុរស នៅ​ក្នុង​ន័យ​នេះ បណ្ឌិត​ម៉ៃ កំហិត​អោយ​បុរស​ខិត​ខំ​រៀន​សូត្រ​ច្បាប់​ក្បួន​របស់​សង្គម ច្បាប់​ប្រទេស​ឲ្យ​បាន​ល្អ​ត្រឹម​ត្រូវ ដើម្បី​ផ្ដល់​ទៅ​ឲ្យ​គ្រួសារ នូវ​សុវត្ដិ​ភាព​គ្រប់​គ្រាន់​។ កំហុស​ដ៏​ធំ​បី​យ៉ាង​ដែល​កវី​ម៉ៃ​​ទូន្មាន​អោយ​ជៀស​វាង​ដាច់​ខាត គឺ​ការ​ឆ្កួត​ស្រី បណ្ដោយ​អោយ​កាម​តណ្ហា​ញាំ​ញី ការ​ផឹក​ស្រា​ប៉ោ​លែ និង​ការ​លេង​ល្បែង​បៀ​ប៉ោ​ជា​ដើម អ្នក​និពន្ធ​អត្ថ​បទ​សរ​សេរ​ដូច្នេះ​ថា៖ «លោកហៅឆ្កួតបី មួយឆ្កួតនឹងស្រី មួយឆ្កួតនឹងស្រា មួយឆ្កួតល្បែងពាលា លេងបៀប៉ោគួរកំចាត់។ ទាក់មាន់ទាក់ទទា ...

Read More »